លោក​ ហ៊ុន​ ម៉ាណែត និងមន្រ្តីយោធាជាន់ខ្ពស់បារាំង សន្យាពង្រឹងការងារសំខាន់ៗ លើវិស័យយោធាកម្ពុជា-បារាំង កាន់តែខ្លាំងឡើង, ភាគីបារាំងនឹងបន្តបណ្តុះបណ្តាល នាយទាហានវ័យក្មេងរបស់កម្ពុជា

FN ៖ តបតាមការអញ្ជើញ​របស់ក្រសួងការពារជាតិបារាំង​ លោកឧត្តមសេនីយ៍​ ហ៊ុន​ ម៉ាណែត​ បានដឹកនាំគណៈប្រតិភូបំពេញ​ទស្សនកិច្ច​ផ្លូវការក្រសួងការពារជាតិបារាំង​ នាសប្តាហ៍នេះ។ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានចូលជួប និងពិភាក្សាការងារ​ជាមួយលោក​ឧត្តមសេនីយ៍​ Gen. Philippe ERRERA អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ​ និង​យុទ្ធសាស្ត្រ​ (DGRIS) នៃក្រសួង​ការពារជាតិបារាំង​ នៅក្នុងទីក្រុង​ប៉ារីស ដោយផ្តោតសំខាន់លើកិច្ចសហប្រត្តិបត្តការ លើវិស័យយោធានៃប្រទេសទាំង២។ នៅក្នុងឱកាសនោះលោក ហ៊ុន​ ម៉ាណែត​ បានថ្លែងអំណរគុណដល់ភាគីមិត្ត នៃប្រទេសបារាំងដែលបានបានសហប្រត្តិបត្តការ លើវិស័យ​យោធានា​ពេលកន្លងមក ដោយផ្តោតលើកាបន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពជំនាញយោធាផ្សេងៗ និងបន្តជួយបណ្តុះបណ្តាល​លើផ្នែកភាសាសម្រាប់និស្សិត។ លោក ហ៊ុន​ ម៉ាណែត​ ក៏បានស្នើឱ្យភាគីបារាំង បន្តជួយហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងស្នើសុំវគ្គសិក្សា​សម្រាប់វគ្គនាយទាហានវ័យក្មេង និងស្នើសុំភាគីបារាំងជួយ សាលាហ្វឹកហ្វឺន នាយទាហានសកម្មលើពង្រីកចំណេះដឹង និងបច្ចេកវិទ្យា​ផ្សេងៗ។ ជាការឆ្លើយតបលោកឧត្តមសេនីយ៍​ Gen. Philippe ERRERA ​បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភក្នុង​ដំណើរទស្សនកិច្ចផ្លូការ នៅក្រសួងការពារជាតិបារាំង​នៅពេលនេះ។ … Continue reading លោក​ ហ៊ុន​ ម៉ាណែត និងមន្រ្តីយោធាជាន់ខ្ពស់បារាំង សន្យាពង្រឹងការងារសំខាន់ៗ លើវិស័យយោធាកម្ពុជា-បារាំង កាន់តែខ្លាំងឡើង, ភាគីបារាំងនឹងបន្តបណ្តុះបណ្តាល នាយទាហានវ័យក្មេងរបស់កម្ពុជា